ដីបឹងរដ្ឋមួយកន្លែងស្ថិតនៅស្រុកឯកភ្នំកំពុងគាស់កាយយកអាចម៍ដីដឹកលក់យ៉ាងគក្រើកមិនខ្វាយខ្វល់នឹងអ្នកធ្វើដំណើរតាមដងផ្លូវនោះទេ

ខេត្តបាត់ដំបង៖ ប្រភពពីពលរដ្ឋរស់នៅក្បែរទីតាំងកាស់កាយដីបឹង យកអាចម៍ដីដឹកលក់ស្ថិតនៅក្នុងភូមិសួអី ឃុំពាមឯក ស្រុកឯកភ្នំបានលើកឡើងថាទីតាំងកន្លែងគាស់កាយដោយមានគ្រឿងចក្រ 3 នឹងឡានដឹកជាច្រើននោះគឺជាដីបឹងរបស់រដ្ឋ។ហើយបន្ថែមទៀតថាក្នុងការដឹកជញ្ជូនវិញដឹកមិនគ្រប បើកបរលឿន លើផ្លូវ ហើយឡានខ្លះគ្មានផ្លាកលេខថែមទៀត ចំណែកការជីកឬស្ដារបឹងនោះវិញមិនដឹងមានច្បាប់ឬអត់ច្បាប់នោះទេ។

ពាក់ពន្ធ័ករណីខាងលើនេះលោក ម៉ិល សុផល អភិបាល នៃគណៈអភិបាលស្រុកឯកភ្នំ បានអោយដឹងថា ការស្ដារដីបឹងនៅចំណុចខាងលើគឺពិតជាមានអាជ្ញាបណ្ណ័ពិតមែន ព្រោះលោកបានទទួលសំណើរពីរខេត្តហើយ  ចំណែកមន្ត្រីធនធានទឹកខេត្តម្នាក់បានលើកឡើងថាពិតជាមានច្បាប់ខេត្តមែនបើចង់ដឹងច្បាស់ទៅសួរលោកអភិបាលស្រុកឯកភ្នំទៅ។

ជុំវិញករណីនេះលោក  កក់ បូរ៉ាន់ ប្រធានបរិស្ថានខេត្តបាត់ដំបង បានមានប្រសាសន៍តាមទូរស័ព្ទថាលោកពុំដឹងនោះទេ ចំណែកថាមានច្បាប់ខេត្តនោះលោកក៏ពុំដឹងដែរតែអ្វីដែរខេត្តអនុញ្ញាតអោយគឺត្រូវមានមន្ទីរបរិស្ថានចូលរួមវ៉ាយតំលៃហើយ។

រីឯលោក លឹម ប៊ុនលី ប្រធានមន្ទីរ៉ែនឹងថាមពលខេត្តបាត់ដំបងក្រុមការងារមេគង្គខ្មែរទូរស័ព្ទជាច្រើនដងពុំលើកចំណែក លោក ផេង សិទ្ធីអភិបាល នៃគណៈអភិបាលរងខេត្តបាត់ដំបងបានមានប្រសាសន៍ថាលោកពុំដឹងនោះទេចង់ដឹងទៅសួរខាងធនធានទឹក។

ហេតុនេះពលរដ្ឋស្នើសុំដល់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងជាពិសេសជាគណៈបញ្ជាការកងឯកភាភាពរដ្ឋបាលខេត្តមេត្តាដាក់កម្លាំងចុះត្រួត្យពិនិត្យផងដើម្បីមានពន្ធចូលរដ្ឋ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *