ទីតាំងបើកល្បែងស៊ីសង ជល់មាន់ អាប៉ោង និងយូគីខុសច្បាប់ មួយកន្លែងក្នុង ក្រុងបានលុងបើកលេងយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ច គ្មានការបង្រ្កាប!

ខេត្តរតនគិរី ÷ បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ អាប៉ោង និងយូគីខុសច្បាប់ មួយកន្លែង  ស្ថិតនៅភូមិជ្រៃ សង្កាត់យក្យឡោម  ក្រងបានលុងខេត្តរតនគិរី បើកលេងយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនហ៊ានបង្រ្កាប! ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមាន ខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសងខុសច្បាប់ នៅលើទឹកដី ក្រុងបានលុង ខេត្តរតនគិរី បានឡើយ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឲ្យដឹងថា! សង្វៀនល្បែងជល់មាន់ អាប៉ោង និងយូគីខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការលេងភ្នាល់ចាក់លុយចាញ់ឈ្នះរាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ ហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ជាពិសេស ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងសង្វៀនល្បែងជល់មាន់ អាប៉ោង និងយូគីខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *