ទីតាំងសាងសង់សំណង់រឹងបុកគ្រឹះរំលោភបំពានដីចំណីច្រាំងទន្លេ មួយកន្លែងស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ

រាជធានី /តាមសេចក្តីរាយការណ៍ពីរពលរដ្ឋ កាលពីថ្ងៃទី11 ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា មានទីតាំងមួយកន្លែងកំពង់យកអេស្ការ ហៅថាគ្រឿងចក្រចូលគាស់កាយដីចំណីច្រាំងទន្លេសំរាប់បុកគ្រឹះសាងសង់សំណង់រឹង រំលោភបំពានដីចំណីច្រាំងទន្លេ ដែលស្ថិតនៅក្នុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យ៉ាងរលូន ធ្វើឲ្យពលរដ្ឋនៅក្នុងមូលដ្ឋានមានចម្ងល់ ! បានលើកឡើងជាសំនួរ តើមានច្បាប់អនុញ្ញាតគ្រប់គ្រាន់ឲ្យសាងសង់ដែរ ឬទេ?

ពលរដ្ឋសំណូមពរដល់ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណះអភិបាលរាជធានី មេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យទីតាំងសាងសង់សំណង់រឹងបុកគ្រឹះចូលចំណីច្រាំងទន្លេជាសម្បត្តិរបស់រដ្ឋខាងលើនេះផងទាន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *